យន្តហោះធុនតូចមួយគ្រឿង ធ្លាក់ចូលសមុទ្រ Hau Hin ប្រទេសថៃ, ស្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់
ប្រទេសថៃ៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានពីឡុត ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១ បានរាយការណ៍ពីគ្រោះថ្នាក់នេះនៅម៉ោង ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។ រមណីយដ្ឋានមាត់សមុទ្រមួយនេះ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។
យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មានពីឡុត ៣នាក់ អ្នកបច្ចេកទេស ២នាក់ និងវិស្វករយន្តហោះម្នាក់នៅលើយន្តហោះ។
គួរបញ្ជាក់ថា ការស៉េីបបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post
អរគុណសន្តិភាព

អរគុណសន្តិភាព











