កម្លាំងផ្នែកសឹករងម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្តោយព្រំដែន

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អនុសេនីយ៍ទោ ស រិទ្ធ មេបញ្ជាការស្តីទី ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំង សហការជាមួយនគរបាលការពារព្រំដែនគោកលេខ៨១៥ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមបណ្តោយព្រំដែនដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសតាមដានក្តាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ។
ជាលទ្ធផល សភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង