អនុក្រឹត្យស្តីពី «ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន»

អនុក្រឹត្យស្តីពី «ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន» រាជរដ្ឋាភិបាល បានសម្រេច៖
មាត្រា១_
ត្រូវបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ចំនួន ២០,០០០(ពីរម៉ឺន)រៀល ក្នុង១(មួយ)នាក់ ជូនដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤។
មាត្រា២_
របបសន្តិសុខសង្គមប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨៤៥ ០០០ (ប្រាំបីសែនបួនម៉ឺនប្រាំពាន់) រៀល ត្រូវដំឡើងឱ្យដល់ ៨៤៥ ០០០ (ប្រាំបីសែនបួនម៉ឺនប្រាំពាន់) រៀល។
មាត្រា៣_ របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ដែលបានកំណត់ក្នុង មាត្រា១ និងមាត្រា២ ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង