ពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ ២០២៤ និងបន្តបើកវគ្គសិក្សា សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសាកលវិទ្យាល័យការពារជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ និងបន្តបើកវគ្គសិក្សា សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសាកលវិទ្យាល័យការពារជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកសរសើរ សាកលវិទ្យាល័យការពារជាតិ ក្នុងឋានៈជាគ្រឹះស្ថានសិក្សាយោធា បានរួមចំណែកដ៏សំខាន់លើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាព កងទ័ព ទាំងចំណេះដឹង ជំនាញ ស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ជំរុញដល់ការឈានចូលនិងទទួលយកបរិវត្តកម្មឌីជីថល ឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រសម័យទំនើប នវានុវត្តន៍យោធាក្នុងតំបន់ និងសកលលោក ដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ។
ចំពោះលទ្ធផលជាផ្លែផ្កានៃការបណ្តុះបណ្តាលធនធានបញ្ញាញាណរបស់សាកលវិទ្យាល័យ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យការពារជាតិកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត និងសូមកោតសរសើរចំពោះសមត្ថភាពក្នុងការអនុវត្តតួនាទីភារកិច្ចធ្វើឲ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើនគួរកត់សម្គាល់លើការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហានក្នុងកងយោធពលខេមរភូមិន្ទ៕ អរគុណសន្តិភាព