លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
ក្នុងអង្គប្រជុំនេះ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបានរាយការណ៍អំពីវឌ្ឍនភាពការងារ ក្នុងខែមីនា និងមេសា នៃការអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្តទាំង១៩។ ជាមួយគ្នានេះ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ បានរាយការណ៍អំពីបញ្ហាប្រឈម និងលើកជាសំណូមពរ ដល់ក្រុមហ៊ុន ភីធីធី ដើម្បីជួយសម្របសម្រួល។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ ឱ្យខិតខំក្នុងការផ្សព្វផ្សាយ និងជំរុញអាជីវករឱ្យចូលលក់បន្ថែម ក្នុងការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបានជោគជ័យតាមការរំពឹងទុក៕ អត្ថបទ រូបភាព ក្រសួង
អរគុណសន្តិភាព