មិនពិបាកឡើយ! ចង់បានស្បែកស្រស់ស្អាត កុំរំលងអាហារទាំងនេះ
របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់សុខភាពស្បែកល្អប្រសើរស្រស់ស្អាត។ ថាតើអាហារអ្វីខ្លះល្អចំពោះស្បែក?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានប្រសិនបើចង់បានស្បែកស្រស់ស្អាត ៖
១. ឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយផ្ដល់ និងរក្សាជាតិសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមជ្រីវជ្រួញ។
២. ប្រេងអូលីវ
មានផ្ទុកជាតិខ្លាញ់សុខភាពល្អ monounsaturated ដែលអាចជួយរក្សាភាពក្មេងជាងវ័យនៃស្បែក។ លើសពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មនៃប្រេងអូលីវក៏ជួយទប់ស្កាត់ការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីផងដែរ។
៣. ដំឡូងជ្វា
ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន A ឬសារធាតុ beta-carotene ដែលរក្សាភាពក្មេងវ័យនៃស្បែក។ វីតាមីន A ជួយកម្ចាត់មុននិងទប់ស្កាត់ស្នាមជ្រីវជ្រួញគួរឱ្យកត់សម្គាល់។
៤. ផ្លែម្នាស់
មានផ្ទុកអង់ស៊ីមម្យ៉ាងហៅថា bromelain ដែលប្រយុទ្ធប្រឆាំងទប់ស្កាត់ការរលាកនៃស្បែក រួមទាំងបញ្ហាហើម។
៥. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។ លើសពីនេះទៅទៀត ជាតិខ្លាញ់ monounsaturated ក៏ជួយឲ្យរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។
៦. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន E ដែលចាំបាច់ណាស់សម្រាប់សុខភាពស្បែកទប់ស្កាត់សញ្ញានៃភាពចាស់តាមវ័យ។ វីតាមីន E ក៏ជួយរក្សាសំណើមនៃស្បែកបានយ៉ាងប្រសើរផងដែរ។
៧. ការ៉ុត
មិនត្រឹមតែល្អសម្រាប់រក្សាសុខភាពភ្នែកតាមរយៈបរិមាណខ្ពស់នៃវីតាមីន A ប៉ុណ្ណោះទេ ប៉ុន្តែការ៉ុតក៏ជួយការពារស្បែកមិនឱ្យចាស់មុនវ័យដោយទប់ស្កាត់ស្នាមជ្រួញដែលបណ្ដាលមកពីការប៉ះពាល់នឹងកាំរស្មីយូវីផងដែរ។ ត្រូវចាំក្នុងចិត្តផងថា មិនគួរចម្អិនការ៉ុតឱ្យឆ្អិនពេកទេក៏ព្រោះការធ្វើបែបនេះនឹងកាត់បន្ថយបរិមាណនៃសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗក្នុងការ៉ុត៕