ក្បួនងាយៗ លាយកាហ្វេញ៉ាំ ដើម្បីសម្រកទម្ងន់បាន
កាហ្វេក្តៅឧណ្ហៗមួយពែង គឺជាភេសជ្ជៈដ៏ឆ្ងាញ់ និងជាជម្រើសដ៏ល្អបំផុត សម្រាប់ការចាប់ផ្តើមថ្ងៃថ្មី។ ក្រៅពីនេះ កាហ្វេ ក៏មានអត្ថប្រយោជន៍ច្រើន ដល់សុខភាពណាស់ដែរ។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ជំរុញដល់ការរំលាយអាហារ នៅពេលព្រឹក ហើយការញ៉ាំក្នុងកម្រិតមធ្យម ក៏អាចជំនួយដល់ សុខភាពបេះដូង និងការពារខ្លួន ពីជំងឺជាច្រើនផងដែរ។
តាមរយៈអត្ថបទនេះដែរ យើងខ្ញុំនឹងបង្ហាញអំពី របៀបផ្សំគ្រឿងកាហ្វេមួយពែង ដែលអាចជំរុញ ដល់ការរំលាយអាហារ និងរំលាយជាតិខ្លាញ់ បានយ៉ាងអស្ចារ្យ។ ប៉ុន្តែ អ្នកត្រូវការគ្រឿងផ្សំបន្ថែម ដើម្បីបញ្ចូលទៅក្នុងកាហ្វេ។
គ្រឿងផ្សំ
• ម្សៅសម្បកឈើអែម មួយស្លាបព្រាកាហ្វេ
• ប្រេងដូង បីភាគបួនពែង
• ទឹកឃ្មុំស្រស់កន្លះពែង
ការណែនាំ
ចូរលាយគ្រឿងផ្សំ ទាំងអស់ខាងលើ ចូលគ្នាទៅជាល្បាយថ្មីមួយ ហើយចាក់វាចូលទៅក្នុងកែវមួយ ដែលមានគម្របបិទត្រឹមត្រូវ និងរក្សាវាទុកក្នុងទូរទឹកកក។ ដល់ព្រឹកឡើង ដែលត្រូវញ៉ាំកាហ្វេហើយនោះ អ្នកគ្រាន់តែលាយល្បាយនេះ មួយស្លាបព្រាកាហ្វេ បន្ថែមទៅក្នុងកាហ្វេដែលកំពុងតែក្តៅៗនោះ ទៅជាការស្រេចហើយ។ ក្រៅពីទទួលបានរសជាតិឆ្ងាញ់ អ្នកក៏ទទួលបានលទ្ធផល នៃការសម្រកទម្ងន់ ដែលមិនគួរឲ្យជឿទៀតផង៕