សុខភាព៖ ៩ ចំណុច ដើម្បីក្លាយជា “អ្នកជំងឺដ៏ល្អ”
អ្នកជំងឺល្អ មានន័យថា អ្នកជំងឺបានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ហើយខិតខំស្វែងយល់ ពីជំងឺរបស់ខ្លួនបន្ថែម ដើម្បីអាចឆាប់ជាពីជំងឺ ហើយសុខភាព ក៏ល្អទៅតាមនោះដែរ។
១. កត់ត្រារោគសញ្ញា និងផលវិបាកនានា ឲ្យគ្រូពេទ្យបានដឹងច្បាស់ ដើម្បីងាយស្រួលព្យាបាលជំងឺ។
២. ស្រាវជ្រាវព័ត៌មានបន្ថែម ដើម្បីងាយស្រួល និងឆាប់រហ័ស ពេលទទួលការព្យាបាល ដូចជា ពេលថត MRI ឬសុងក្រពះជាដើម។
៣. ត្រូវសហការជាមួយគ្រូពេទ្យ ដោយមិនលាក់លៀមអ្វីទាំងអស់
៤. ឆ្លើយសំណួររបស់គ្រូពេទ្យ ដោយស្មោះត្រង់ ដើម្បីគ្រូពេទ្យអាចសិក្សា ហើយផ្តលការព្យាបាល ដ៏មានប្រសិទ្ធភាពបំផុត
៥. សិក្សាស្វែងយល់អំពី ស្ថានភាពសុខភាព ហើយជួយគ្រូពេទ្យចង្អុលបង្ហាញ អំពីអ្វីដែលជាបញ្ហាចំបង
៦. ហាត់ប្រាណ និងញ៉ាំអាហារតាមការណែនាំ ដើម្បីបង្កើនល្បឿននៃការព្យាបាល
៧. ពេលវេលាសំខាន់ណាស់ ដូច្នេះ អ្នកត្រូវប្រាកដថា អ្នកទៅពេទ្យទាន់ពេល និងតាមការណាត់ជួប
៨. អនុវត្តតាមការណែនាំ របស់វេជ្ជបណ្ឌិតជំនាញ
៩. ធ្វើកំណត់ត្រាសុខភាព ទុកជាឯកសារមួយ ដើម្បីងាយស្រួលរក៕