Detail Top Banner

ក្រោយផ្តួល Spur ក្នុងទឹកដី Liverpool ត្រៀមបង្កើតកំនត់ត្រាល្អបំផុតនៅលីកកំពូលអឺរ៉ុប

លោក Jurgen Klopp គ្រូបង្វឹក Liverpool បាននិយាយថាការបង្កើតកំណត់ត្រាចាប់ផ្តើមដ៏ល្អបំផុតមិនធ្លាប់មាននៅរដូវកាល ២០១៩-២០២០ នេះ នៅលីកកំពូលទាំង ៥របស់អឺរ៉ុប។

គ្រាប់បាល់ស៊ុតបញ្ចូលទីនិងជាគ្រាប់ជ័យជំនះតង់ទី១ របស់ Roberto Firmino បានធានាថាក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះបង្កើនគម្លាតរហូតដល់ ១៦ពិន្ទុលើក្រុម Leicester City ដែលចាញ់ Southampton នៅសប្តាហ៏ទី២២ ខណៈហង្សក្រហមឈរនៅកំពូលតារាងនឹងសល់ ១ប្រកួតនៅក្នុងដៃ។

រដូវកាលនេះ Liverpool បង្កើតកំនត់ត្រាផ្តួលគូប្រកួតដល់ទៅ ២០ដងនិងស្មើ ១ប្រកួត ជាមួយលំដាប់ពិន្ទុ ១០៤ពិន្ទុក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៣៨លើកចុងក្រោយគិតចាប់តាំងពីរដូវកាលចាស់និងរដូវកាលថ្មីនេះ។

អត្ថបទដែលជាប់ទាក់ទង