យន្តហោះ​(​ដ្រូ​ន​)១គ្រឿងគ្មាន​មនុស្ស​បើក​ ធ្លាក់​ក្នុង​ទឹកដី​ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃ​ទី​១៧ ខែមក​រា ឆ្នាំ២០២០នា​ព្រឹក​ព្រលឹម​ស្រាង​ៗនេះ មានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​យន្តហោះ(​Drone)មួយ​គ្រឿង​គ្មាន​មនុស្ស​បើក​ ធ្លាក់​នៅ​ក្នុងភូមិ​សាស្ត្រភូមិ​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ។​

ជា​ទូទៅ​(​Drone)​ ត្រូវ​បាន​គេប្រើប្រាស់​សម្រាប់​វិស័យ​យោធា ដែលអាចជាការបំរើ​ដល់ការ​ស៊ើបអង្កេត ការ​សិក្សា​គម្រោង​ថត​ពីលើ​អាកាស ​ថត​ជា​លក្ខណៈ​ឯកជន ឬជាការស្រាវជ្រាវវិស័យផ្សេងៗជាច្រើន។ ​ការ​ប្រទះ​ឃើញ​(​Drone)ធ្លាក់​ក្នុង​ទឹកដី​កម្ពុជា​នេះ មិនមែន​ជា​លើក​ទី​១នោះ​ទេ ពេល​ខ្លះ​យន្តហោះ​គ្មាន​មនុស្ស​បើកប្រភេទនេះ ត្រូវ​បំផ្ទុះ​នៅ​លើ​អាកាស​តែ​ម្តង។

​គេ​នៅ​មិន​ទាន់ទទួលបានដំណឹងអំ​ពី​ប្រភព​យន្តហោះ​គ្មាន​មនុស្ស​បើក​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធរបស់កម្ពុជា​កំពុង​ស្រាវជ្រាវ ដោយ​មាន​លេខ​សម្គាល់​1701002 លើ​តួ​(​Drone)​​ដ្រូ​ន​ប្រភេទនេះ​៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង