ភ្នំពេញសព្វថ្ងៃ ការធ្វើឲ្យស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ច្រើន មកពី…

ភ្នំពេញ៖ ត្រឹមខែធ្នូ ឆ្នាំ២០១៩ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៥០៨ ១៤៣ គ្រឿង និងទោចក្រយានយន្តចំនួន ១ ៩៦៦ ៣២២គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការរាជធានីភ្នំពេញ ចំនួននេះ មិនទាន់បានគិតពីរថយន្ត ខ.ម និង ន.ប រ៉ឺម៉កសណ្តោង និងត្រីចក្រយានយន្តឡើយ ។
កំណើនប្រជាជនកើនឡើង ដែលភាគច្រើនជាអ្នកចំណាកស្រុក ខេត្ត មករស់នៅក្នុងរាជធានីភ្នំពេញ ពុំមានចំណេះដឹងក្នុងការបើកបរ ការបើកបរមិនសូវចេះដឹងពីច្បាប់ចរាចរ មិនគោរពច្បាប់ចរាចរណ៍ ដោយសារកំណើនយានយន្តមានការកើនឡើង រួមទាំងការរំលោភយកចិញ្ចើម និងផ្លូវមកដាក់លក់រកស៊ីជាដើម បានធ្វើឲ្យផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ពិសេសអ្នកបើកបរសុទ្ធមួយចំនួនតូច ដែលកំពុងតែប្រើប្រាស់គ្រឿងញៀន ទាំងនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃក្នុងការដោះស្រាយ ។

បើនៅតែបណ្តែតបណ្តោយឲ្យការប្រព្រឹត្តទាំងនេះនៅតែកើតឡើង គ្រោះថ្នាក់ នឹងការស្ទះចរាចរណ៍ កាន់តែកើតមានច្រើនឡើងដដែលជាដដែល៕ by PATHOM