ឈប់បាន ឈប់​ប្រព្រឹត្ត​ខុស​តទៅទៀត​ទៅ​ណា ក្មួយ ចៅៗ

(គតិ)៖ ពីមុន​ល្បី​ខាង​ស្រុក​មេសាង​ខេត្ត​ព្រៃ​វែង​ ឥឡូវ​នេះ​រាជធានីភ្នំពេញ​ម្ដង​ សូមក្មួយ ចៅៗ ​ឈប់​ប្រព្រឹត្ត​នូវអ្វីដែលគិតថា “ អញ “ វាជាការគិតខុស​ តទៅ​​មុខ​ ត្រូវតែទុក​មុខមាត់ ឬហៅថា កិត្តិយស ​ឲ្យ​អាណាព្យាបាល​ ឬឪពុកម្តាយ បងប្អូន សាច់ញាតិផង​ គាត់​ម្នាក់​ៗ​ខិតខំ​ប្រឹងប្រែង​រក​លុយ បើទោះបីជា​ហាលភ្លៀង​ ហាលថ្ងៃ​ ហាលក្តៅ ក៏ដើម្បី​​ឲ្យ​ក្មួយ ចៅៗ​រៀន​។

ហេតុអ្វីបានជាក្មួយ ចៅៗ ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ គាត់​មាន​ភាព​អាម៉ាស់​បែប​នេះ​ទៅវិញ?
ឈប់បាន ឈប់​ប្រព្រឹត្ត​ខុស​តទៅទៀត​ទៅ​ណា ក្មួយ ចៅៗ ។

សូមក្មួយ ចៅៗ ផ្សេងៗទៀត​ ឈប់​យក​គំរូ​នៃអំពើអាក្រក់តាម​គ្នា​ទៀត​ទៅ​ ត្រូវចេះមូលមី សាមក្គីគ្នា និងចេះជួយអប់រំគ្នា ឲ្យក្លាយជា ទំពាំងស្នងឫស្សី ដើម្បីជាកំលាំងជួយកសាងប្រទេសជាតិឲ្យកាន់តែរីកចំរើន ទៅរកភាពខ្ពស់មុខមាត់នៅក្នុងពិភពលោក នៃផែនដីមួយនេះ ឲ្យស័ក្តិសមនឹងពាក្យថា “ កម្ពុជាអច្ឆរិយៈ ” ៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង