សេចក្តីសម្រេចបង្កើតលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីសម្រេច ស្ដីអំពីការបង្កើតលេខធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំថ្មីមួយ ស្តីពីការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួងស្ថាប័នទាំងអស់របស់រដ្ឋ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីសម្រេចនេះ ។
នៅក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលនោះបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួន បានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង និងស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង និងស្ថាប័នមួយចំនួនទៀតមិនទាន់បានបង្កើតយន្តការនេះនៅឡើយនោះទេ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងកសិកម្ម ៖

អត្ថបទដែលជាប់ទាក់ទង