ទ្រោននេះជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ…
Update: អំពីបញ្ហាទ្រោនដែលបានធ្លាក់នៅលើទឹកដីឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរាត្រីថ្ងៃទី១៦ មករា២០២០ កន្លងទៅថ្មីៗនេះ។
យោងរបាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានអោយដឹងថា កាលពីព្រឹកមិញ (១៨ មករា២០២០) ក្រុមCMAC បានចុះទៅពិត្យមើលទ្រោននោះរួចរាល់ហើយ ឃើញថា គ្មានជាតិផ្ទុះនៅក្នុងទ្រោននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិកំពុងដោះទ្រោននេះជាបំណែកៗ ងាយដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។
ចំពោះបញ្ហាថាទ្រោននេះជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំអោយមានការប៉ះពាល់ដល់សន្តិសុខជាតិ៕ ខេត្តកោះកុង