ប៉ុន្មានសន្លឹក ធ្វើឲ្យមានអ្នកហូរទឹកភ្នែក និងមានអ្នក…

(គតិ) ៖ ក្មេងៗជំទង់ និងយុវវ័យមួយចំនួន មានប្រាក់ចាយពេញដៃមិនខ្វះ បែរជាមិនខំរៀនសូត្រដើម្បីយកចំនេះដឹងទៅជួយកសាង និងដឹកនាំប្រទេសជាតិខ្លួន បែជាក្លាយទៅជា

មនុស្សអសិលធម៌ តាំងខ្លួនជាបងធំ និងមួយចំនួនទៀតបានក្លាយខ្លួនទៅជាចោរលួច ចោរឆក់ ចោរប្លន់ និងទៅប្រើប្រាស់ថ្នាំញៀន(ថ្នាំឆ្កួត) ដែលសង្គមស្អប់ខ្ពើម ហើយវាខុសនិងច្បាប់ ទៅវិញ។

ក្មេងខ្លះមានសម្ភារៈសិក្សាគ្រប់គ្រាន់ហើយ ប៉ុន្តែពុំគិតខំរៀនសូត្រទេ ខំដើរតែលេងឥតប្រយោជន៍ ឯកូនអ្នកចង់រៀនសូត្រ បែរជាគ្មានលទ្ធភាពរៀនសូត្រ ។

រឿងដែលគួឲ្យសង្វេគទីវិញនោះ គឺមានក្មេងមួយចំនួនចង់រៀន ចង់ចេះ ចង់ដឹង តែគ្មានឱកាស ហើយបើទោះបីជាគ្មានសម្ភារៈសិក្សាដូចគេ បានត្រឹមឈរមើលពីចម្ងាយក៏មានក្ដីសុខណាស់ ។

នេះជារូបថតក្មេងស្រីម្នាក់ បានកាន់សៀវភៅ ឈរក្បែរបង្អួចនៃថ្នាក់រៀនមួយ ហើយបានមើលគេកំពុងរៀន ត្រូវបានគេបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងសម្ដែងការអាណិតអាសូរចំពោះក្មេងស្រីរូបនោះជាពន់ពេក។

យោងតាមប្រភពហ្វេសប៊ុកឈ្មោះ ពន្លឺ បានបង្ហោះថា៖ «ទោះបីខ្ញុំគ្មានសម្ភារ:សិក្សាដូចគេក៏ដោយ បានត្រឹមតែឈរមើលគេពីចម្ងាយក៏ខ្ញុំមានក្តីសុខដែរ បើអាណិតចុច share ម្នាក់មួយទៅ»៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង