មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ(គជគម) ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ(គជគម)បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងពេលដែលពិធីសែនចូលឆ្នាំចិននឹងចូលមកដល់ថ្ងៃស្អែកទី២៤ មករា នេះ បងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេច ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។
ប្រទេសក្នុងតំបន់ ក៏ដូចប្រទេសកម្ពុជា និងខេត្តនានាឆ្នាំ២០២០ នេះ ទទួលរងនូវឥទ្ធិពលអាក្រក់ពីបាតុភូតអែលនីណូ (El Nino) ដែលបាននឹងកំពុងបង្កផលអវិជ្ជមានដូចជា អាកាសធាតុក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់យឺតយ៉ាវឬរដូវប្រាំងវែង របាយទឹកភ្លៀងមិនស្មើ ហើយរអាក់រអួលចុងឆ្នាំ២០១៩កន្លងមក របបទឹកទន្លេមេគង្គមានការប្រែប្រួលស្រកខ្លាំងជាដើម ។
ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ(គជគម) បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋវត្តចូលឆ្នាំចិននេះមេត្តាថែរក្សាការពារកុំឱ្យមានផ្ទុះសំឡេងដុតផាវធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងទានធូបផ្សេងៗ ដែលធ្វើឲ្យមានការឆាបឆេះផ្ទះសំបែងបណ្តាលមកពីការធ្វេសប្រហែសជាយថាហេតុ។ជាពិសេសការថែទឹកទុក គឺត្រូវប្រើប្រាស់សន្សំសំចៃ ព្រោះបារម្ភថា ដើមឆ្នាំ២០២០នេះ អាចប្រឈមនិងការខ្វះទឹកបរិភោគ ទឹកប្រើបាស់។
សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។
អរគុណសន្តិភាព