«មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ»

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ សម្តេច​តេ​ជោបានសរសេរក្រើនរំលឹកសារជាថ្មីថា ​«មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗឱ្យទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ»

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារជូនពរដល់ជនរួមជាតិ ឲ្យទទួលបាននូវសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ។

នេះគឺជាការពញ្ញាក់ស្មារតីដល់មន្រ្តីរាជការទាំងអស់ក្រោយបុណ្យចូលឆ្នាំចិនហើយ ត្រូវសស្រាក់ស្រាំចំពោះការងារ មិនត្រូវគិតតែពីផលប្រយោជន៍ខ្លួន ដោយភ្លេចគិតពីផលប្រយោជន៍ជាតិនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារវីដេអូមួយ ដោយភ្ជាប់មកជាមួយនូវពាក្យពេជ្យថា មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង