ភ្ញៀវទេសចរណ៍ប្រមាណជាង៨មឺុន៧ពាន់នាក់ មកកំសាន្តក្នុងខេត្តព្រះសីហនុ ក្នុងឱកាសពិធីចូលឆ្នាំ ចិន-វៀតណាម២០២០

ខេត្តព្រះសីហនុ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តយ៉ាងច្រេីនកុះករ ដែលនេះជាចំនួនកើនឡើងវិញ បន្ទាប់ពីមានការថយចុះនារយះពេលកន្លងមក បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩ នេះបេីយោងតាមការបញ្ជាក់ពីលោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានអោយដឹងនាព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា យោងតាមតួលេខដែលមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ទទួលបាន ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦មករានេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ដោយភ្ញៀវជាតិមានប្រមាណនាក់ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) និងភ្ញៀវអន្តរជាតិមានប្រមាណនាក់ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់)។

លោក បានបន្តទៀតថា តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង)  ដោយមានភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់)  ក្នុងនោះភ្ញៀវជាតិមានប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់) និងអន្តរជាតិមានប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់)។

ដោយឡែក ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់) ដោយភ្ញៀវជាតិមានប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់) និងអន្តរជាតិមានប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់) ។

ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់)
*ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់។

ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះដែរគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ក៏មាននាវាទេសចរណ៍មួយគ្រឿង ឈ្មោះ MARRELLA DISCOVERY សញ្ជាតិ MALTA បានដឹកអ្នកដំណើរជាភ្ញៀវទេសចរណ៍ចំនួន ១៦៩៨ នាក់ នាវិក ចំនួន ៧៧៩ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង បានទស្សនានៅតាមរមណីយដ្ឋាន និងឆ្នេរ សមុទ្រ នានាក្នុងខេត្តព្រះសីហនុ ។

ដោយឡែក លោក ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអោយដឹងដែរថា សម្រាប់រយះពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀត ណាម លើបញ្ហាសន្តិសុខ មានភាពល្អប្រសើរ ដែលកត្តាទទួលបានលទ្ឋផលល្អប្រសើរនេះ ដោយសារយើងបានកំណត់គោលដៅ និង ដាក់ផែនការបានល្អប្រសើរ ទៅតាមគោលដៅប្រចាំការណ៏ និង បានត្រៀមកំលាំងក្នុងការអន្តរាគមន៏បន្ទាន់នៅពេលមានហេតុការ ជាពិសេសលើបញ្ហាអគ្គីភ័យ៕​ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង