ខាន់ ចេសា ឈ្នះជើងឯកនៅអឺរ៉ុបទៀតហើយ
អឺរ៉ុប៖ បើយោងតាមទំព័រ Facebook ផ្លូវការរបស់កីឡាការិនី ខាន់ ចេសា បានបង្ហោះថា នាងបានក្លាយជាជើងឯកពានរង្វាន់ប្រភេទជឺជីតស៊ូនៅតំបន់អឺរ៉ុបឆ្នាំ២០២០។
កូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា គឺជាកីឡាការនីជឺជីតស៊ូវ័យក្មេងមួយរូប ដែលតែងតែឈ្នះបានមេដាយពីព្រឹត្តិការណ៍ការប្រកួតផ្សេងៗ មិនថាកម្រិតតំបន់ និងកម្រិតទ្វីប។
កីឡាការិនី ខាន់ ចេសា ទើបតែឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីចុងឆ្នាំ២០១៩ថ្មីៗនេះ៕