នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោ ហ៊ុន សែន បានប្រទានភ្លើងបូជាសព នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អមដំណេីរដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានប្រទានភ្លើងបូជាសព នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលនៅពីវេលាម៉ោង ១០.០០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពនិងចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ខូរ ឈា គឺជាការបាត់បង់ហេីយក៏ជាបាត់បង់នូវឥស្សរជនជាន់ខ្ពស់របស់ជាតិដ៏ឆ្នេីមមួយរូបដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តីបានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ខូរ ឈា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងទឹកចិត្តស្រលាញ់អាលោះអាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកបច្ច័យរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំនួន៣០លានរៀលចូលរួមបុណ្យសព៕