សាលាដំបូងរាជធានីភ្នំពេញ បន្តសាវនាកាលើកទី៩ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)
ភ្នំពេញ៖ សវនាការព្រឹកនេះ នឹងផ្តោតលើភស្តុតាង ដែលគូភាគី បានដាក់ជូនតុលាការក្នុងដំណាក់កាលស៊ើបអង្កេត និងនៅពេលកាត់ក្តី ដើម្បីពន្យល់ពីវត្ថុបំណងនៃការថ្លៃសុទ្ទរកថា អំពីការធ្វើវេទិកាសាធារណៈ អំពីការចរចាផ្នែកនយោបាយ ដែលជាប់គាំងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ព្រមទាំងបកសា្រយខ្លឹមសារនៃយុទ្ធសាស្ត្ររបស់លោក កឹម សុខា ដែលតែងតែនិយាយថា ខ្លៅ ខ្លាច ឃ្លាន និងទស្សនៈ បើមិនប្រថុយទេ គ្មានផ្លាស់ប្តូរឡើយ។
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ តុលាកាបន្តសវនាការពិភាក្សាបន្តទៀត ក្នុងការសួរដេញដោល អំពីសកម្មភាពរបស់លោក កឹម សុខា ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១២ ពាក់ព័ន្ធទៅនឹងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងគណបក្សនយោបាយ។ មេធាវីការពាររដ្ឋាភិបាលថា មេធាវីការពារលោក កឹម សុខា ប្រើល្បិចដោយផ្តល់ភស្តុតាងមិនច្បាស់លាស់ ដល់តុលាការ ដើម្បីបង្កភាពស្មុគស្មាញ ដែលលោកបានមានប្រសាសន៍យ៉ាងនេះ សំដៅលើលោកស្រី ម៉េង សុធារី មេធាវីការពារសិទ្ធិលោក កឹម សុខា ដែលមិនព្រមផ្តល់ភស្តុតាងជារូបថត និងឯកសារដទៃទៀត ដាក់ជូនតុលាការឲ្យមានគុណភាពគ្នាដូចគ្នានឹងអ្វី ដែលលោកស្រីមាន ដើម្បីស្រួលពិនិត្យ និងពិចារណា សម្រាប់គ្រប់ភាគីពាក់ព័ន្ធ រាប់ទាំងសម្រាប់តំណាងអយ្យការផងដែរ។ ភាគីលោក កឹម សុខា បានដាក់ឃ្លីបវីដេអូវែង មានរយៈពេល១ម៉ោង ៣នាទី និង១៩វិនាទី ហើយតុលាការបានទទួលយក។ តំណាងអយ្យការ បានចាត់ទុកថា សុក្រឹតភាពនៃវីដេអូវែងនេះ ៩៩ភាគរយមានខ្លឹមសាររួម ដូចឃ្លីបវីដេអូខ្លី មានរយៈពេល២នាទី។ មេធាវីការពារលោក កឹម សុខា នៅក្នុងសវការព្រឹកនេះ មានលោក ផែង ហេង លោក ចាន់ ចេន លោក អាង ឧត្តម និងលោកស្រី ម៉េង សុធារី។ នៅក្នុងសវនាការចាប់ពីម៉ោង ២:៣៣នាទី លោកស្រី ម៉េង សុធារី បង្ហាញរូបថត Color របស់លោក កឹម សុខា ខណៈមេធាវីការពាររដ្ឋាភិបាល និងតំណាងអយ្យការ មានត្រឹមរូបថត ថតចម្លងពណ៌ខ្មៅស។
កមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី មានលោក គី តិច លោក លី ច័ន្ទតុលា លោក សាន់ ជួយ និងលោក ចេង ប៉េងហាប់។ នៅពេលចាប់ផ្តើមសវនាការនារសៀលនេះភ្លាម ក្រុមប្រឹក្សាជំនុំជម្រះ មានចាក់ឃ្លីបវីដេអូពីរ ពាក់ព័ន្ធនឹងសុន្ទរកថា លោក កឹម សុខា ថ្លែងពេលបើកសមាជគណបក្សសិទ្ធិមនុស្ស ជាលើកដំបូងនៅពហុកីឡាដ្ឋាន អូឡាំពិក កាលពីខែកក្កដា ឆ្នាំ២០០៧និងឃ្លីបវីដេអូមួយទៀត អំពីសុន្ទរកថាថ្លែងបិទសមាគណបក្សសិទ្ធិមនុស្ស កាលពីខែកក្កដា ឆ្នាំ២០១២។
មេធាវីការពារលោក កឹម សុខា ដែលទើបតែចូលរួមក្នុងសវនាការនៅថ្ងៃនេះ គឺលោក អាង ឧត្តម ក៏ត្រូវបានភាគីមេធាវីការពាររាជរដ្ឋាភិបាល និងក្រុមប្រឹក្សាជំនុំជម្រះ ចាត់ទុកថា បង្កភាពស្មុគស្មាញដែរ ដោយសារមិនបានយល់ច្បាស់នីតវិធី និងដំណើរនៃសវនាការ កាលពីសប្តាហ៍មុន។ លើសពីនេះទៅទៀត មេធាវីការពារជនជាប់ចោទឆ្លៀតធ្វើការសន្និដ្ឋាន ដោយមិនព្រមស្តាប់ការណែនាំពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលអនុញ្ញាតឲ្យតែសួរសំណួរទៅកាន់កូនក្តីរបស់ខ្លួន ដើម្បីឲ្យបកស្រាយបញ្ជាក់ប្រាប់តុលាការ៕