ជំងឺលើសជាតិខ្លាញ់ក្នុងសសៃឈាម ពិតជាគួរឲ្យព្រួយបារម្ភ
សុខភាព៖ ការលើសជាតិខ្លាញ់ (Cholesterol) ក្នុងសសៃឈាមជាមូលហេតុចម្បងមួយនៃជំងឺស្ទះសសៃឈាមបេះដូង (Coronary artery disease) និងស្ទះសសៃឈាមខួរក្បាល (Ischemic stroke) ដែលបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងងាយ។
ក. មូលហេតុបង្កររួមមាន៖
– កត្តាតំណពូជ
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសឈាម ឫលើសសំពាធឈាម
– ជំងឺខ្វះអ័រម៉ូនទីរូអីត
– ថ្នាំមួយចំនួនដែលបង្កឲ្យលើស Cholesterol
ខ. រោគសញ្ញានៃជំងឺនេះអាចស្តែងជា៖
– ការស្ទះសសៃឈាម (Atheros sclerosis and related complications)
– Xanthelasma ការកកជាតិ cholesterol លើត្របភ្នែក
– Tendinous xanthomas
គ. ការព្យាបាល ៖
– ជួបគ្រូពេទ្យដើម្បីពន្យល់ពីរបបអាហារ និងប្រភេទអាហារសំរាប់ការរក្សាសុខភាពយូរអង្វែង ពិសេសប្រភេទអាហារការពារសរសៃឈាមបេះដូង
– ធ្វើលំហាត់ប្រាណទៀងទាត់
– ការព្យាបាលដោយថ្នាំ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវ។
ប្រសិនបើមានបញ្ហា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យរដ្ឋឬគ្លីនិកឯកទេស ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់៕