សាកលវិទ្យាល័យអន្តរជាតិ បានបង្ហាញពីទឹកលាងដៃ IU HAND SANITIZER ដែលបានផលិតដោយនិស្សិត​មហាវិទ្យាល័យ​ឱសថសាស្ត្រ

ភ្នំពេញ៖ ផេកFacebook ផ្លូវការរបស់​មហាវិទ្យាល័យ​ឱសថសាស្រ្ត នៃសាកលវិទ្យាល័យអន្តរជាតិ IU បានសរសេរបង្ហោះថា រួមមាន ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និស្សិតយ៉ាងច្រើនកុះករ បានចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់ផលិតផល ការពារការចម្លងមេរោគ ដែលអាចកើតឡើងជាយថាហេតុនាពេលបច្ចុប្បន្ន។

ផលិតផលទាំងនេះ គឺជាទឹកលាងដៃ IU HAND SANITIZER ដែលបានផលិតឡើងយ៉ាងប្រុងប្រយ័ត្នបំផុត ដោយនិស្សិត​មហាវិទ្យាល័យ​ឱសថសាស្រ្ត (IU)នៃសាកលវិទ្យាល័យអន្តរជាតិ ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់ និងធ្វើការពិសោធន៍ផ្សេងៗ ដោយឆ្លងកាត់ការធ្វើតេស្តបានបង្ហាញថា មិនមានសារធាតុគិមីផ្សំធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ។

នាពេលដ៏ខ្លីខាងមុខនេះមហាវិទ្យាល័យឱសថសាស្រ្តនឹងបង្ហាញជូននូវផលិតផល ប្រភេទឱសថថ្មីៗផ្សេងទៀត ដែលនិស្សិតឱសថ​សាសាស្រ្ត IU កំពុងតែសិក្សាស្រាវជ្រាវយ៉ាងមមារញឹកនាពេលបច្ចុប្បន្ន។
ផលិតផលទាំងនោះ នឹងដាក់តាំងបង្ហាញនៅក្នុងទិវានិស្សិតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង