កសិផលធម្មជាតិសុទ្ធខេត្តត្បូងឃ្មុំយើងហ្នឹងទេណា

ខេត្តត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ផេកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនណាដែលមានបំណងត្រូវការទិញកសិផលធម្មជាតិរួមមាន ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ។

ដូច្នេះប្រសិនជាបងប្អូនយើងណាដែលមានបំណងចង់ទិញទំនិញកសិផលទាំងអស់នេះ ដើម្បីយកទៅធ្វើអាជីវកម្មបន្តអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 088 9 40 60 74 . 012 200 326 . 096 805 2088 ៕

អត្ថបទដែលជាប់ទាក់ទង