ពិធីជួបសំណេះសំណាល និងតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងឆ្នាំទី១ ឆ្នាំសិក្សា២០១៩-២០២០
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងឆ្នាំទី១ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ ព្រឹទ្ធបុរស សាស្រ្តចារ្យ និងប្អូនៗនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងឆ្នាំទី១ យ៉ាងច្រើនកុះករ ។
ក្នុងកម្មវិធីនោះ លោក សឿន សម្បត្តិ សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យអន្តរជាតិ បានលើកឡើងពីប្រវត្តិត្រួសៗ នៃសាកលវិទ្យាល័យអន្តរជាតិ និងរចនាសម្ព័ន្ធដឹកនាំរបស់គណៈគ្រប់គ្រង សាកលវិទ្យាល័យអន្តរជាតិ ផ្នែកបច្ចេកទេសសិក្សា និងមហាវិទ្យាល័យ ចំណុះឲ្យសាកលវិទ្យាល័យ ។ល។
ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ ក៏បានរំលេចឲ្យក្មួយៗនិស្សិត ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រជាពិសេស
កុំឲ្យមានរៀនសង គឺសិស្សអវត្តមានថ្ងៃប្រឡង ឬថ្ងៃរៀនធម្មតាច្រើន ធ្វើឲ្យការសិក្សាប្អូនៗខ្សោយ ដូច្នោះប្អូនៗត្រូវស្រវាស្រទេញ ដើម្បីអនាគតខ្លួនឯង ក៏ដូចជាប្រទេសជាតិ
ដែលយើងជានិស្សិតពេទ្យ ត្រូវមានចំណេះដឹងខ្ពស់ នឹងជាបុគ្គលសំខាន់ ជាសរសរទ្រូងប្រទេសជាតិ ព្រោះថា ជីវិតអ្នកជំងឺដែលត្រូវបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ប្អូនៗមានតួនាទីព្យាបាល ថែរក្សា គាំពារអ្នកជំងឺឲ្យជាសះស្បើយទៅតាមវិជ្ជាជីវៈ។
ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឪពុកម្តាយសិស្សានុសិស្សទាំងអស់ ដែលបានបញ្ជូនប្អូន កូន មកសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ដែលជាសាកលវិទ្យាល័យដំបូងគេ ផ្នែកឯកជន បណ្តុះបណ្តាលវិស័យសុខាភិបាល ៕ អរគុណសន្តិភាព !