ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មើរជើងក្នុងតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងជាប់ព្រំដែន
ឧត្តរមានជ័យ៖ ក្រសួងទេសចរណ៍និងរៀបចំព្រិត្តិការណ៍កីឡាទេសចរណ៍ក្នុងស្រុកអន្លង់វែងដែលជាតំបន់បន្សល់ទុកនៅស្លាកស្នាមចុងក្រោយជាប្រវត្ត្តិសាស្រ្តជាប់ព្រំដែនកម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យលើកទី២ ក្រោមប្រធានបទ ” ថ្មើរជើងប្រវត្តិសាស្រ្ត មានរយៈពេលបីថ្ងៃ “។
ព្រិត្តិការណ៍នេះបានសហការជាមួយគណៈកម្មាធិការអន្តរក្រសួងដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអន្លង់វែង ។គណៈកម្មាធិការអូរឡាំពិកកម្ពុជា និងអាជ្ញាធរគ្រប់គ្រងតំបន់ ព្រមទាំងមជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្តើមពីថ្ងៃទី៧.៨.៩ខែកុម្ភៈឆ្នាំ២០២០ខាងមុខ។
ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះដែលទទូលបានជោគជ័យនូវនយោបាយឈ្នះឈ្នះ ក្នុងការបញ្ចប់់សង្គ្រាមនិងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិទាំងមូល។
ក្នុងព្រិត្តិការណ៍ដ៏សំខាន់មានរយៈ៣ថ្ងៃនេះ និងមានការប្រកួតកីឡាជាច្រើនប្រភេទរួមមាន ការរត់កម្សាន្តតាមផ្លូវឡើងភ្នំដងរែកមានរយៈចម្ងាយ៤គីឡូម៉ែត្រ ការប្រណាំងទូកនៅបឹងតាម៉ុក ការប្រណាំងជិះកង់យឺត ការប្រគូតបាល់ទាត់បាល់ទះរវាងកម្ពុជាថៃ ការប្រកួតចំបាប់បុរាណ រួមនឹងមានកម្មវិធីផ្សេងៗជាច្រើនប្រភេទទៀតផង៕ អរគុណសន្តិភាព !