Detail Top Banner

Updating ប្រជាការពារម្នាក់ បានប្រើអំពើហិង្សាបង្កឲ្យរងរបួស ត្រូវឃាត់ខ្លួន

 

ខេត្តបាត់ដំបង​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២០​ ក្រោម​បទបញ្ជា​របស់​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ សមត្ថកិច្ច​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង​ ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងផែនការងារព្រហ្មទ័ណ្ឌ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ កែវ​ ព្រឿន​ ហៅក្រៅ​ ខ្នួច​ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ រស់នៅ​ភូមិ​អ្នក​តាទ្វារ​ ឃុំឫស្សីក្រាំង​ ស្រុក​ មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ មាន​ភារកិច្ច​ជា​(ប្រជាការពារឃុំឫស្សីក្រាំង)ដើម្បីធ្វើការស្រាយជ្រាវតាមជំនាញ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩​ ខែមករា​ ឆ្នាំ​២០២០​ មាន​បុរស​វ័យ​ចំណាស់​ហើយ​ពិការ​ម្នាក់​ឈ្មោះ​ ហ៊ុន​ ខុម​ ភេទ​ប្រុស​ អាយុ​៥៧ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាង​លើ​ត្រូវ​បាន​ឈ្មោះ​ កែវ​ ព្រឿន​

ប្រើអំពើហិង្សាបង្កឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ ៕

អត្ថបទដែលជាប់ទាក់ទង