មិនថាលេងទេ ប្រើរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ចិនសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺរលាកសួតប្រភេទថ្មី បានសម្រេច

បរទេស៖ សាង​សង់ជិត​រួច​ជា​ស្ថាពរ​ហើយ ដោយ​ចំណាយ​ពេលត្រឹម​​ ៨ ​ថ្ងៃប៉ុណ្ណោះ ហើយនឹងចាប់ផ្តើមទទួលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណា (2019-nCoV) នៅថ្ងៃនេះហើយ ដែលត្រូវនឹងថ្ងៃទី៣ និងទីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet របស់ប្រទេសចិន។

​មន្ទីរពេទ្យចំនួន២ ដែលបានសាងសង់តាមគំរូនៃការមន្ទីរពេទ្យព្យាបាលជំងឺ SARS របស់ទីក្រុងប៉េកាំង កាល​ពី​ឆ្នាំ២០០៣ គឺមន្ទីរ​ពេទ្យ Huoshenshan ​ ដែលបានចាប់​ផ្ដើម​បើក​ការដ្ឋាន​​សាង​សង់កាល​ពី​​​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២០កន្លងមកនោះ នឹងបន្ទាប់​ពី​តួលេខនៃការ​ឆ្លងរាលដាលជំងឺដែលឆ្លងវីរុសកូរ៉ូណា (2019-nCoV) និង​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក​នៅ​ទីក្រុងវូហាន ជិតសាង​សង់​រួច​ជា​ស្ថាពរ​ហើយ។


លោក ហ៊្វូស៊ានវាង អភិបាលក្រុងវូហាន បាននិយាយថា មន្ទីរពេទ្យហ៊ូសិនសាន់ Huoshenshan ​​នេះ​អាចទទួល​អ្នក​ជំងឺ​ពី​ចន្លោះ ៧០០ ទៅ ១ ០០០គ្រែ ក្នុង​ទំហំ​ផ្ទៃ​ដី​ ២៥ ០០០ម៉ែត្រ​ក្រឡា ហើយ​មាន​បុគ្គលិក​ពេទ្យ​ជា​ពេទ្យ​យោធា​របស់​ប្រទេស​ចិន​មាន​ចំនួន ១៤០០​នាក់មកធ្វើការព្យាបាលនៅទីនេះ។

ជាមួយ​គ្នានេះដែរ ក៏មាន​​​មន្ទី​ពេទ្យ Leishenshan ​ជា​មន្ទី​ពេទ្យ​ទី​ពីរ​បន្ទាប់​ពី​​មន្ទីរ​ពេទ្យ​ Huoshenshan ​ដែល​សាង​សង់​ឡើង​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​រាតត្បាត​វីរុសកូរ៉ូណាថ្មីនេះ ដែលគ្រោង​សាង​រួច​រាល់​នៅ​ថ្ងៃ​ពុធ​ សប្ដាហ៍​នេះ​ដូច​គ្នាដែរ​។

គិត​មក​ដល់ពេល​នេះ​ នៅ​ប្រទេស​ចិន​មាន​ករណី​ឆ្លងវីរុសកូរ៉ូណាថ្មី​​នេះ​ កើន​ឡើង​ច្រើន​ជាង ១៧ ០០០ ករណី​ ហើយបណ្ដាល​ឲ្យ​មាន​អ្នក​​ស្លាប់​​ចំនួន ៣៦១ករណី​ នៅប្រទេសចិន និង​មាន​ ១​ករណី​ ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន ៕

អត្ថបទដែលជាប់ទាក់ទង