គ្រូពេទ្យម្នាក់ដែលព្យាបាលជំងឺ Corona នៅ Wuhan កំពុងសម្រាកលើគ្រែ
ប្រភព៖ CNN លោក Li Wenliang គ្រូពេទ្យម្នាក់ដែលព្យាបាលជំងឺ Corona នៅ Wuhan ត្រូវបានគេដឹងថាកំពុងសម្រាកលើគ្រែជាមួយការដោតអុកស៊ីហ្សែន ក្រោយពីឆ្លងមេរោគ Corona កាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក Li នេះដែរ ក៏ត្រូវបានគេស្គាល់ថាជាអ្នកដឹងរឿងមេរោគ Corona មុនគេ ដោយលោកបានប្រាប់ទៅមិត្តភក្ដិនិងក្រុមគ្រូពេទ្យដូចគ្នាតាំងពីចុងខែធ្នូឆ្នាំ២០១៩មកម្ល៉េះ ឱ្យប្រយ័ត្នចំពោះមេរោគនេះ។ លោកបានរកឃើញមេរោគនេះ នៅពេលមានអ្នកជំងឺប៉ុន្មាននាក់មកព្យាបាលដំបូងគេ។ នៅពេលដែលលោកប្រកាសពីមេរោគ Corona នោះដែរ ក៏ត្រូវបានប៉ូលិសក្រុង Wuhan ឃាត់ខ្លួនណែនាំនិងប្រាប់ឱ្យនៅឱ្យស្ងៀមផងដែរ ព្រោះសារដែលលោកបង្ហោះនោះ ត្រូវបានគេចែករំលែកច្រើនមែនទែន។
ប្រភពពី CNN បានបញ្ជាក់ថាលោកគ្រូពេទ្យវ័យ ៣០ឆ្នាំនេះបានឆ្លងមេរោគនិងដឹងខ្លួនថាកើត Corona កាលពីថ្ងៃសៅរ៍កន្លងទៅ អំឡុងពេលលោកព្យាបាលអ្នកជំងឺ។ បច្ចុប្បន្ននេះ លោកកំពុងសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានបន្ដទៀត ខណៈដែលអាការៈមិនទាន់ធ្ងន់ធ្ងរខ្លាំងនោះទេ។
រំលឹកថាគិតត្រឹមថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០នេះ មានអ្នកស្លាប់ដោយសារមេរោគ Corona ដល់២២៦នាក់ហើយ និងមានអ្នកឆ្លងមេរោគជាង២ម៉ឺននាក់ទៀតដែលគេរកឃើញ៕