ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ
ភ្នំពេញ ៖ លោក ប៉ាព្រីកមួរហ្វី (H.E.W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំនៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។
ការបង្ហាញពីអារម្មណ៍បែបនេះរបស់លោក ផាព្រីកមួរហ្វី បានធ្វើឡើងក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។ ក្រៅពីសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អនៅរាជធានីភ្នំពេញនោះ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះរៀបចំឡើង ដោយសហរដ្ឋអាមេរិក។ គម្រោងនេះនឹងមានអត្ថប្រយោជន៍ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញ និង កណ្ដាលទីក្រុងផ្សេងទៀត។ លោកបន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរនៅសហរដ្ឋអាមេរិក យើងបានធ្វើសន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង ចំនួនបីបានចូលរួមក្នុងនោះមានទីក្រុងសៀមរាបបាត់ដំបង និងរាជធានីភ្នំពេញ។ សហរដ្ឋអាមេរិកសន្យាថា នឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរសំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ទីក្រុងណាក៏មានបញ្ហានេះដែរ ដែលបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានលើកឡើងពីរបប ប៉ុល ពត ដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោយថ្ងៃរំដោះដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរ បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញ បាន និងកំពុងធ្វើការដោះស្រាយផងដែរ។ លោកបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខគឺឃើញថា រាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរហើយប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀតដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរ ដែលវាបានសម្លាប់ និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមនេះនឹងមាន លក្ខណៈល្អប្រសើរជាងនេះមិនខាន។
លោក ឃួង ស្រេង បានលើកឡើងថា ទំនាក់ទំនងរវាងរាជធានី និងបណ្តានៃសហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំរាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធសហរដ្ឋអាមេរិក០៣ រួមមានទី១.ឆ្នាំ២០១៣នៅទីក្រុងនៃរដ្ឋ(Cleveland City, Tennessee)។ ទី២ឆ្នាំ២០១៥ នៅទីក្រុងនៃរដ្ឋម៉ាសាឈូសេត (Lowell City, Massachusetts )។ និងទី៣ ឆ្នាំ២០១៩ នៅទីក្រុងនៃរដ្ឋកាលីហ្វរញ៉ា (Long Beach City, California)៕