រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បី​ពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធាន​ការកែទម្រង់មុតស្រួច

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យ​ក​រ​ដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោ​ល​ន​យោ​បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បី​ពិនិត្យ និងពិភាក្សា​លើវឌ្ឍ​ន​ភា​ព​នៃការអនុវត្តវិធាន​ការកែទម្រង់មុតស្រួច​ ជា​កញ្ចប់​ដែលបានដាក់ចេ​ញក្នុង​វេទិ​កា​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ផ្នែកឯកជនលើកទី១៨ និងវិធានការបន្ថែមនានា ក្រោមក្របខ័ណ្ឌគោលនយោបាយ​សេ​ដ្ឋ​កិ​ច្ច និ​ង​​ហិរញ្ញវត្ថុ ដែល​បាន​ឯក​ភា​ព​​ និង​ដាក់ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ២០១៩ កន្លងមក។

ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០នៅទីស្ដីការក្រ​សួ​​ង​សេ​ដ្ឋ​កិ​ច្ច​ និង​ហិ​រញ្ញវត្ថុនោះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ​មួយផ្សេង​ទៀត​គឺល​ទ្ធ​ភា​ព​នៃ​​ការ​ធ្វើឱ្យ ប្រសើរឡើង​នូវភាពងាយស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។ ពាក់ព័ន្ធវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់ ក្នុង​វេទិ​ការាជរដ្ឋាភិ​បាល-ផ្នែកឯក​ជន​លើ​​កទី១៨នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩​ សម្តេចតេជោ​នាយក-​រដ្ឋមន្រ្តី បាន​សម្រេច​ដ៏ខ្ព​ង់​ខ្ព​ស់​ដា​ក់​ចេញនូវវិធានការកែទម្រង់ជាកញ្ចប់សំដៅកែលម្អបរិយាកាសវិនិយោគ ​លើក​កម្ពស់​កិច្ចស​ម្រួ​ល​​ពាណិជ្ជកម្ម និង​ភាពប្រកួតប្រជែងរបស់កម្ពុជា និងបានណែនាំឱ្យគោលនយោបាយសេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ បន្ត​គិត​គូរ​ដាក់​ចេ​​ញនូវវិធានការ កែទម្រង់បន្ថែម​​បន្តបន្ទាប់ទៀត ក្នុង​នោះ​រួមមាន​៖ ១. ការ​​កាត់បន្ថយ​ថ្លៃ​ឡូ​ជី​ស្ទី​ក​ ថ្លៃ​សេវា​លើក​ដាក់ និង​ថ្លៃសេវាផែ, ២. ការ​កាត់បន្ថយ​ថ្លៃអគ្គិសនី, ៣. ការ​អភិវឌ្ឍ​សហ​គ្រា​ស​ធុនតូច​ និង​មធ្យម, ៤. ការ​​សម្រួល​ពាណិ​ជ្ជ​កម្ម​តាម​រយៈការ​លើក​ទឹ​ក​​​ចិ​​ត្ត​​ផ្នែក​សារពើពន្ធ, ៥. ​កាត់បន្ថយ​ថ្ងៃឈប់សម្រាក​, ​៦. ការ​ធ្វើវិសោធនកម្ម​ច្បាប់ ស្តី​ពី​ការងារ​ដើ​ម្បី​ឱ្យ​ស្រប​ទៅនឹង​បរិបទថ្មី​នៃ​សេដ្ឋកិច្ច, ៧. ការ​លើកស្ទួយ​វិស័យទេស​ចរណ៍, ៨. ការ​រៀបចំ​ចំណតសាធារណៈ និង​សណ្តាប់ធ្នាប់ ក្រុង​, ៩. យន្តការ​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ និង ១០. ការ​ដោះស្រាយ​បញ្ហា​នៃ​ហេដ្ឋា​រច​នាសម្ព័ន្ធ​រូបវន្តក្នុង​ខេត្តព្រះ សីហនុ ជាដើម​។ ក្រសួង-ស្ថាប័នទទួល​បន្ទុក បានអនុវត្តវិធានការ ដោយសម្រេច​បានលទ្ធផល​គួរឱ្យ​កត់​សម្គាល់ និង​ទទួល​បានការវាយតម្លៃខ្ពស់ពីវិស័យឯកជន និងមជ្ឈដ្ឋានទូទៅ ។ ក្នុងនោះ វិធា​ន​កា​រមួយចំនួនត្រូវ​បាន​​អនុវត្ត​តាមផែនការ​ដែល​បាន​គ្រោងទុក​ ស្របពេល​ដែល​មាន​វិធានការ​ខ្លះ​កំពុ​ង​ត្រូវបាន​អនុវត្ត​ជាជំហានៗ។​ ប៉ុន្តែ ​ក៏មាន​វិធានការ​មួយ​ចំនួន​តូច​តម្រូវឱ្យ​បង្កើន​ការខិតខំ​ប្រឹ​ង​​ប្រែង​ដើម្បី​ពន្លឿនការ​អនុវត្តឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​​។​ ចំណែកឯការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជាជា​​កា​រ​​សិ​ក្សា​​របស់​ធនាគារពិភពលោក គឺជាការ​វាយតម្លៃបរិយាកាស​ក្នុង​ការធ្វើធុរ​កិច្ចនៅ​បណ្តា​ប្រ​ទេ​​សចំ​នួន ១៩០​ តាមរយៈការផ្តល់ជាពិន្ទុ និងចំណាត់ថ្នាក់លើ​សូចនាករចំនួន ១០ ដែល​គិ​ត​ចា​ប់ពី​កា​រចាប់​ផ្តើ​មអាជីវកម្ម រហូតដំណោះ​ស្រាយ​លើ​អសោធនភាព មានជាអាទិ៍៖ ១. ការ​ចា​ប់​ផ្តើ​ម​អា​ជី​វ​ក​ម្ម (Starting a Business), ២.​ ការសុំការអនុញ្ញាតសាង់សង់ (Dealing with Construction Permits), ៣. ការតភ្ជាប់បណ្តាញអគ្គិសនី (Getting Electricity), ៤. ការចុះ​បញ្ជី​អចលនទ្រព្យ (Registering Property), ៥. ការទទួលបានឥណទាន​ (Getting Credit), ៦. ការការពារ​វិនិយោគិន​ភាគហ៊ុនតិច (Protecting Minority Investors), ៧. ការបង់ពន្ធ (Paying Taxes), ៨. ពាណិជ្ជកម្មឆ្លងដែន (Trading Across Borders), ៩. ការអនុវត្តកិច្ចសន្យា  (Enforcing Contract) និង ១០. ដំណោះ​ស្រាយ​លើ​អសោធនភាព (Resolving Insolvency) ។

របបគំហើញ​ពីការ​វាយម្លៃ​ចំណាត់ថ្នាក់នៃ​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ធុរ​​កិច្ច​ អាច​ជា​ឧបករ​ណ៍​មូលដ្ឋាន​ដ៏សំខាន់​មួយ​ដើម្បី​លើកកម្ពស់ភាពប្រកួតប្រជែង​ និង​​ទាក់ទាញ​ការ​វិនិ​យោ​គ​នៅ​ក​ម្ពុ​ជា ព្រោះ​​ថា​ការ​វាយ​តម្លៃនេះ​មានភា​ព​ប្រាដក​និយម​, ប្រើប្រាស់វិធីសាស្រ្តជាក់លាក់ និង​ផ្តល់​ភាព​​ជា​​ម្ចាស់​ខ្ពស់​ដល់​រាជរដ្ឋា​ភិបាល​។ ក្នុង​ន័យនេះ ការ​ធ្វើឱ្យ​ប្រសើរ ឡើងនូវពិន្ទុ និងចំណាត់ថ្នាក់​នៃ​សូ​ចនាករ​ដូចខាង​លើទាំ​ង​នោះ ​នឹង​ជំរុញ​​ឱ្យ​ភាពងាយស្រួល​ក្នុង​ការ​ធ្វើធុរកិច្ចនៅកម្ពុជា​មាន​មានភាពប្រសើរឡើង និងប្រកួត​ប្រ​ជែង​ជាងមុន ។​ រាជរដ្ឋាភិបាល ​នឹងបន្ត​ពិនិត្យ​លើសូចនាករ​អាទិភាព​​ទាំងនោះ​ ដើម្បី​​ដាក់​ចេញ​នូវ​វិធានការប្រកបដោយប្រសិទ្ធភាព ​ដែល​អាចទទួល​​ផលក្នុង​រយៈពេល​ខ្លី​ ក្នុងការ​ធ្វើ​ឱ្យ​កា​ន់​តែ​ប្រ​សើឡើងនូវបរិស្ថាននៃការធ្វើធុរកិច្ច ក៏ដូចជាធានាបាននូ​វភាពប្រ​កួតប្រ​ជែង​កា​ន់​តែ​ប្រ​សើ​រ​ឡើ​​ងនៅកម្ពុជា  ។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃអគ្គលេខាធិការ​ដ្ឋាន​ គោលនយោ​បាយ​សេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និង​ក្រសួង​-ស្ថាប័នពាក់ព័ន្ធ​ដែលបាន​ខិត​ខំ​និង ចូលរួមយ៉ាងសក​ម្ម​ក្នុ​ង​កា​រ​អ​នុ​វ​ត្តវិធានការកែទម្រង់កន្លង​មក​ និងលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រ និង​ផ្ត​ល់កិច្ចសហការប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង​ការ​អនុវត្តវិធានការ​គោលនយោបាយ​រប​ស់​រាជរដ្ឋាភិបាល​ ជាបន្តបន្ទាប់ទៀត​ ។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងនេះ ​មាន​ការ​​អញ្ជើញ​​ចូល​រួម​ពី សំណាក់ឯកឧត្តម ទេស​​​រដ្ឋ​ម​ន្រ្តី​ រដ្ឋមន្រ្តី និង​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​​របស់ រាជរដ្ឋា​ភិ​បាល៕ by AKP

អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង