Updating ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅចិនកើនដល់ ៦៣៦នាក់ និងឆ្លងជាង ៣១០០០នាក់
ប៉េកាំង៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ របាយការណ៍អាជ្ញាធរចិនប្រចាំថ្ងៃ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៣៦នាក់ និងឆ្លង ៣១ ១៦១នាក់ នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។
ត្រឹមតែរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់ នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin) ម្នាក់នៅខេត្តហេណា (Henan) ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។
បន្ថែមពីនេះត្រូវបានរាយការណ៍ថា មានអ្នកជំងឺ កំពុងឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤ ៨៣៣នាក់ថែមទៀត៕