លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន អញ្ជើញជាអធិបតីពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជ្យទ្រព្យ
ខេត្តកណ្តាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច អញ្ជើញជា អធិបតីក្នុងពិធីបុណ្យមាឃបូជា នាព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ដែល ប្រារព្ធធ្វើនៅ លើភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អត្ថបទ រូបភាព ដោយ AKP