” ថ្នាំញៀន ថ្នាំឆ្កួត ” មណ្ឌលកំសាន្ត “ផ្លាយ FLY” សមត្ថកិច្ចឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង ៧០នាក់
ភ្នំពេញ៖ ទីតាំងមណ្ឌលកំសាន្ត “ផ្លាយ FLY” ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បេីកប្រតិបត្តិការ ទ្រង់ទ្រាយធំ ឡោមព័ទ្ធ ដោយឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង ៧០នាក់ ដកហូតថ្នាំញៀន ជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់មួយចំនួន។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងនេះ ធ្វេីឡេីងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនគរបាល បានអោយដឹងថា មុនឈានដល់ការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបានដឹងច្បាស់ថាទីតាំង មណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានប្រើប្រាស់ថ្នាំក្រវី និងសារធាតុញៀន តាមបន្ទប់នីមួយៗ (មានសារធាតុញៀន គ្រាប់ មានម៉្សៅ -ល-) និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប ចំនួន៧០នាក់ រួមមាន បុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រេីនកញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួន។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចប្បន្ន មនុស្សប្រុសស្រីចំនួន ៧០នាក់ ក្នុងនោះមានទាំងបុគ្គលិក ១៨នាក់ និងវត្ថុតាងត្រូវបាននគរបាល នាំយកមករក្សារទុក និងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម រកសារធាតុញៀន និងបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធី៕ អត្ថបទ និង រូបភាព អឿន ភារ៉ា