ឯកឧត្តម សាយ សំអាល់ ៖ អាវុធកែឆ្នៃ ជាឧបករណ៍បំផ្លាញសត្វព្រៃខ្លាំងជាងគេ
បន្ទាប់ពីប្រទេសជាតិទទួលបានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយរឹងមាំ កម្ពុជាមានឱកាសក្នុងការស្តារ និងកសាងសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ។
ឯកឧត្តម សាយ សំអាល់ បានសរសេរបង្ហោះនៅក្នងបណ្តាញសង្គមថា ” បន្ទាប់ពីការដុតបំផ្លាញ និងបាត់បង់ជម្រកសត្វ គឺអន្ទាក់ដាក់សត្វ និងអាវុធកែឆ្នៃទាំងនេះហើយ ដែលជាឧបករណ៍បំផ្លាញសត្វព្រៃខ្លាំងជាងគេ ” ។
ឯកឧត្តមមានការព្រួយបារម្ភចំពោះសត្វដែលកំពុងបាត់បង់ជារៀងរាល់ថ្ងៃ ឯកឧត្តមក៏បានបញ្ជូនមន្ត្រីចុះធ្វើការអប់រំផ្សព្វផ្សាយដើម្បីបញ្រ្ជាប និងផ្លាស់ប្ដូរផ្នត់គំនិតមនុស្សឲ្យចេះស្រឡាញ់សត្វព្រៃ និងជីវៈចម្រុះ។
ឯកឧត្តមបានលើកឡើងពីវត្តមានសត្វព្រៃដែលជាប្រភេទមានដោយកម្រ ជិតផុតពូជ និងផុតពូជ ដែលទទួលរងការគំរាមកំហែងមកបង្ហាញតាមរយៈផ្ទាំងរូបភាព និងបង្ហាញពីគោលការណ៍ច្បាប់ដែលបានហាមប្រាមនូវសកម្មភាពដាក់អន្ទាក់ ការបរបាញ់ ការចិញ្ចឹម ការបរិភោគ និងការធ្វើពាណិជ្ជកម្មសត្វព្រៃគ្រប់ប្រភេទ។ ជាមួយគ្នានេះ ខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសសត្វព្រៃគ្រប់ប្រភេទនៅក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ។
យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
” អរគុណសន្តិភាព ” ដែលធ្វើឱ្យប្រទេសជាតិរីកចម្រើនរុងរឿងលើគ្រប់វិស័យ ប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង សមត្ថភាព និងមានការផ្លាស់ប្តូរការគិតគូរ និងឥរិយាបថរបស់ប្រជាជន ចំពោះរបៀបរបបរស់នៅ និងបញ្ហាបរិស្ថាន៕ by Phearith