សេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយបញ្ជាក់ពីស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ដោយសារការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត ដែលនាំចូលពីប្រទេសចិន ។
សេចក្តីប្រកាសព័ត៌មានរបស់ GMAC បានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជា នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬលើសពីនេះ ដោយសារខ្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសពីចិន ព្រោះតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិនបានផ្អាក ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។


សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិន អាចនឹងធ្វើឱ្យរោងចក្រមួយចំនួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ និងក្នុងខែមីនាខាងមុខ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលប្រឈមនឹងបញ្ហានេះខ្លាំងគឺ ” ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លី ដែលអាចរំពឹងទុកថានឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់អឺរ៉ុបមកលើប្រទេសកម្ពុជានោះទេ ” ។

សូមបញ្ចាក់ថា រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ១ខែពេញ ឬលើសពីនេះ ដោយសាររោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្ម អាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិន នឹងធ្វើឱ្យរោងចក្រមួយចំនួននៅក្នុងប្រទេសកម្ពុជា គ្មានវត្ថុធាតុដើមដំណើរ៕

អត្ថបទដែលជាប់ទាក់ទង