Detail Top Banner

ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង និងទ្រព្យសម្បត្តិយ៉ាងច្រើននៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែនត្រូវអគ្គីភ័យឆាបឆេះ

ខេត្តកំពង់ធំ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នងផ្ទះ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦.៣០នាទី នៅចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះទាំងនោះ មានដូចខាងក្រោម:
១-ផ្ទះឈ្មោះ ហេង ហ្គិច ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរអាជីវករ នៅភូមិកំពង់ក្របៅ ទំហំផ្ទះ ៦ម៉ែត្រគុណ១៤ម៉ែត្រ(ផ្ទះបង្ក)
២-ផ្ទះឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ ៧ម៉ែត្រគុណ ១១ម៉ែត្រ
៣-ផ្ទះឈ្មោះ ស៊ូ គឹមសាត ភេទស្រី អាយុ៥៣ឆ្នាំ មានចំនួន ២ខ្នងផ្ទះជាប់គ្នា ទំហំ ៧ម៉ែត្រគុណ ១២ ម៉ែត្រ និងទំហំ ៥ម៉ែត្រគុណ ១៥ម៉ែត្រ។

តាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឲ្យដឹងថា មូលហេតុនៃការឆ្លងចរន្តអគ្គីសនីចំណុចបង្គោលភ្លើងមុខផ្ទះ ហេង ហ្គិច បានឆ្លងចូលទៅក្នុងផ្ទះ ហេង ហ្គិច ក៏បណ្តាលអោយឆាបឆេះផ្ទះសរុបចំនួន ៤ខ្នងផ្ទះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន មានកំលាំងស្នងការដ្ឋាន អធិការដ្ឋាន កំលាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ យោធា កងរាជអាវុធហត្ថ សរុបចំនួន ៥៧នាក់ រួមនិងប្រជាពលរដ្ឋ។

ចំពោះការខូចខាត មានគ្រែ ៦គ្រឿង ទូរទស្សន៍២គ្រឿង លុយដុល្លា ២៧០០០$ លុយខ្មែរ ២៥លាន រៀល ម៉ូតូចំនួន ២គ្រឿង មាស ១៣តំឡឹង និងសម្ភារ:មួយចំនួនទៀត លោកបានបន្តថាប្រតិបត្តិការពន្លត់ត្រូវបានបញ្ចប់នៅវេលាម៉ោង ១៨.៣០នាទី៕

អត្ថបទដែលជាប់ទាក់ទង