Detail Top Banner

ទីបំផុត !​ ស្រ្តីដែលវាយប្រតាយប្រតប់ជាមួយប៉ូលិសចរាចរណ៍ រឿងចាប់ម៉ូតូផាក ២៥ ០០០ ព្រមសុំទោសហើយ

នៅសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ត្រីម្នាក់ដែលបើកបរម៉ូតូគ្មានស្លាកលេខ ល្មើសគំនូសសញ្ញាចរាចរណ៍ លុះពេលកម្លាំងសមត្ថកិច្ចចរាចរណ៍ធ្វើការចាប់ឃាត់ផាកពិន័យ ដែលជាហេតុធ្វើឲ្យផ្ទុះជម្លោះ រហូតមានការវាយ​ប្រតាយប្រតប់ជាមួយប៉ូលិសចរាចរនោះ បានចេញមុខទទួលសារភាពកំហុស និងធ្វើការសុំទោសជាសាធារណៈ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧  មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូ​មួយ​គ្រឿង ឈប់លើសគំនូសចរាចរណ៍ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យ តែបែរជាស្ត្រីខាងលើ រករឿងឈ្លោះនិង​វាយ​សមត្ថកិច្ច បណ្ដាលឲ្យរងរបួស។

ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ ប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោសសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូស​ស្លាក​សញ្ញា​ចរាចរណ៍ថ្មើជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍​ដែលឈរជើងនៅ​គោលដៅទីនោះ បានហៅស្ត្រីខាងលើ ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមកស្ត្រីខាងលើ​បានដកទូរស័ព្ទមកថតសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលើវិញផងដែរ។ ខណៈពេលនោះ ស្រាប់តែស្ត្រីខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីយកទូរស័ព្ទដែលសមត្ថកិច្ច​ថត​រូប​គាត់នោះចេញ។ ​ក្រោយមកស្ត្រីខាងលើ និងម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជើងគោក នៅខាងក្រោយព្រះបរមរាជវាំង ដើម្បីធ្វើការ​ផាកពិន័យតាមផ្លូវច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីដែលវាយសមត្ថកិច្ចនោះ គឺសមត្ថកិច្ចមិនមានការបឹ្តងតបនោះឡើយ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង