Detail Top Banner

ចំការស្វាយមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ សង្ស័យមានគេលួចដុត


ខេត្តកំពង់ស្ពឺ៖ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុចភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ករណីអគ្គីភ័យមួយបានឆេះចំការស្វាយរបស់ឈ្មោះ ស្រី វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។
ទំហំនៃការខូចខាត ឆេះចំការស្វាយប្រហែល ៥០% ស្ថានភាពភ្លើង គឺអាចគ្រប់គ្រងបាន នៅវេលាម៉ោង១៧និង២០នាទីថ្ងៃដដែល ដែលមិនបណ្ដាលអោយមានរបួសដល់មនុស្សទេ។
មូលហេតុមានអគ្គីភ័យឆេះនេះពុំទាន់ដឹងថាបណ្ដាលមកពីអ្វីនៅឡើយទេ ប៉ុន្តែប្រភពបានថា អគ្គីភ័យបានឆាបឆេះចំការស្វាយមួយកន្លែងនេះ សង្ស័យមានគេលួចដុត។
សំណាងល្អរថយន្ដពន្លត់អគ្គីភ័យចំនួន ៣គ្រឿងចុះទៅអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ក្នុងនោះមានរថយន្ដរបស់ការិយាល័យអគ្គីភ័យ ២គ្រឿង និងរថយន្ដរបស់អធិការដ្ឋននគរបាលស្រុកសំរោងទង ចំនួន១គ្រឿង ហើយប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ដ ៕ ដោយ អ៊ុំ ចិត្ត្រា

អត្ថបទដែលជាប់ទាក់ទង