Detail Top Banner

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងនាយកនាវា Westerdam ជូនដំណើរអ្នកទេសចរណ៍ចុងក្រោយសរុប ២៣៣នាក់

ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយលោក លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) នាយកនាវា Westerdam បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដើម្បីជូនដំណើរអ្នកទេសចរណ៍ចុងក្រោយសរុប២៣៣នាក់។

អ្នកទេសចរណ៍ចុងក្រោយសរុប២៣៣នាក់ នឹងធ្វើដំណើរតាមរថយន្តក្រុងមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តតាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ប្រទេសរៀងៗខ្លួន។ ចំណែកអ្នកបម្រើការងារនៅលើនាវាទាំងអស់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam វិញ។

សូមជំរាបថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវា Westerdam ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ នៅវិមានសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង