Detail Top Banner

ប្រឹង​ប្រែង​សង់​ពន្ធ​នាគារ​បន្ថែម​ទៀត ទាក់​ទង​​ទៅ​នឹង​គ្រឿង​ញៀន

សម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុងឱកាសចូល​រួម​ជា​អធិបតី​ក្នុង​ពិធីបិទ​សន្និ​បាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២០ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាន​ថ្លែង​ថា ​ក្រសួង​បាន​ប្រឹង​ប្រែង​សង់​ពន្ធនាគារ​បន្ថែម​ ក៏​ប៉ុន្តែ​សង់​មិន​ទាន់​នោះ​ទេ ដោយ​សារ​ជន​សង្ស័យ​ទាក់​ទង​ទៅ​នឹង​គ្រឿង​ញៀនដែល​សមត្ថកិច្ច​ចាប់​ក្នុង​មួយ​ថ្ងៃៗរាប់​សិប​នាក់​។


ប្រឈ​មនឹងបញ្ហានេះ សម្តេចបានឲ្យដឹងថា ក្រសួង​កំពុងរិះរកវិធី​សាស្ត្រផ្សេងៗ ដើម្បី​សម្រួលដល់កា​រកកណែនអ្ន​កទោស នៅក្នុង​ពន្ធនាគារដូចជាការលើ​កលែងទោសទណ្ឌិ​តដែលមិ​នមែនគ្រឿង​ញៀនបន្ទាប់ពីកា​រកាត់ទោសហើ​យ។


សម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​បានសា​ងសង់និងជួសជុ​លពន្ធនាគារនៅទូ​ទាំងប្រទេសបា​នយ៉ាងច្រើនតែនៅ​តែមិនគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង