Detail Top Banner

សារធាតុ​គីមី​បូ​រ៉ា​ក់ មន្ត្រី​កាំកុងត្រូល​ខេត្ត រក​ឃើញដាក់​ក្នុង​បង្អែមបាញ់ឌុក នៅ​ផ្សារ​សំរោង​យ៉ោ​ង

ខេត្តតាកែវ ៖ មន្ត្រី​កាំកុងត្រូល​ខេត្ត បានធ្វើតេស្ត​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់​នៅ​ក្នុង​នំ​បង្អែម​បាញ់ឌុក ដាក់​លក់​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង ដែល​ស្ថិត​នៅ​ក្នុងស្រុក​បាទី នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​បើ​តាម​មន្ត្រី​កាំកុងត្រូល​ថ្លែង​ថា បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​ជា​ច្រើន​មុន រួម​នឹង​គ្រឿង​កំប៉ុង​ជា​ច្រើន​មុខ នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី ប៉ូ​រ៉ា​ក់ នៅ​ក្នុង​នំ​បាញ់ឌុក ហើយ​ក៏​បាន​ធ្វើការ​ដកហូត​បាន​ជិត​១០​គីឡូក្រាម យក​មក​កម្ទេច​ចោល​ភ្លាម​ៗ​ផង​ដែរ ព្រោះថា សារធាតុ​គីមី​ប៊ូ​រ៉ា​ក់​នេះ មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ណា​ដែល​បរិភោគ​ដោយ​មិនដឹង​ខ្លួន ក្នុង​បរិមាណ​ច្រើន គីមី​នេះ វា​បង្ក​ឲ្យ​មាន​បញ្ហា​តម្រងនោម ឈឺក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ ក្រពះ ពោះវៀន ថ្លើម រមាស់​ស្បែក ហើយ​សម្រាប់​មនុស្ស​ពេញវ័យ បើសិន​សារធាតុ​នេះ​ចូល​ក្នុង​ខ្លួន ចាប់ពី​កម្រិត​៧​ដល់​៣៥​ក្រាម បណ្តាល​ឲ្យ​ស្លាប់ សម្រាប់​មនុស្ស​ចាស់​១៥​ក្រាម និង​កុមារ​៥​ក្រាម អាច​បង្ក​ឲ្យ​ក្អូ​ត​ធ្លាក់ឈាម និង​ស្លាប់ផង​ដែរ ។​

​ដើម្បី​ទប់ស្កាត់​បញ្ហា លាយ​សារធាតុ​គីមី​បូ​រ៉ា​ក់ ក្នុង​នំ​បាញ់ឌុក​នេះ មន្ត្រី​កាំកុងត្រូល ក៍បាន​តម្រូវ​អោយ​បងប្អូន​អាជីវករ​ពាក់ព័ន្ធ ទាំង​អ្នក​បោះ​ដុំ និង​ទាំង​អ្នក​លក់រាយ ត្រូវ​តែ​បញ្ឈប់ ចំណីអាហារ​មាន​ដាក់​លាយ​គីមី​បន្ត​ទៀត ជា​ដាច់ខាត ក្នុង​ករណី​សមត្ថកិច្ច​រក​ឃើញ​លើក​ក្រោយ អាច​នឹង​ប្រឈម​មុខ​តាម​ផ្លូវច្បាប់ ជាក់​ជា​មិន​ខាន​៕

អត្ថបទដែលជាប់ទាក់ទង