កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ធ្លាក់ចូលសមុទ្រជប៉ុន

People watch a TV broadcasting file footage for a news report on North Korea firing an unidentified projectile, in Seoul, South Korea, November 28, 2019. REUTERS

បរទេស៖ បើយោងតាមមន្ត្រីសន្តិសុខកូរ៉េខាងត្បូងចេញផ្សាយមុននេះបន្តិច កូរ៉េខាងជើងបាញ់មីស៊ីលចំនួន២គ្រាប់ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០។

ប្រភពព័ត៌មានពីប្រធានសន្តិសុខរួមកូរ៉េខាងត្បូង បានឲ្យដឹងទៀតថា កូរ៉េខាងជើងបាញ់មីស៊ីលចំនួន ២​គ្រាប់ បានធ្លាក់ចូលក្នុងសមុទ្រជប៉ុន ការបាញ់មីស៊ីលថ្មីនេះ បានកើតឡើងបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង បាននិយាយកាលពីខែមករាថា គ្មានហេតុផលណាមួយ​សម្រាប់ទីក្រុងព្យុងយ៉ាង ប្រព្រឹត្តិតាមបញ្ជាអ្នកដទៃនោះទេ ជាពិសេសសហរដ្ឋអាមេរិក លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ដកបម្រាមទណ្ឌកម្មចេញពីកូរ៉េខាងជើងទាំងស្រុងជាមុនសិន។

គេនៅមិនទាន់ដឹងច្បាស់ថា កូរ៉េខាងជើងបាញ់មីស៊ីលប្រភេទណានោះ នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង