ព្រះមហាក្សត្រ ស្តេចយាងចែកព្រះរាជអំណោយ ជូនពលរដ្ឋ ៦២០គ្រួសារ នៅស្រុកមេសាងខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ខែ មិនាឆ្នាំ២០២០នេះ ព្រះអង្គស្តេចយាងចែក ព្រះរាជអំណោយជូនពលរដ្ឋជួបការលំបាកចំនួន ៦២០គ្រួសារ រស់នៅភូមិទស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ព្រះរាជបន្ទូលព្រះមហាក្សត្រ បណ្តាំផ្ញើដោយក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹកបំផុតពីចម្ងាយ។ជាមួយគ្នានោះ ព្រះមហាក្សត្រ ព្រះអង្គ បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ និងបានដឹកនាំប្រទេសជាតិអោយមានការលូតលាស់ រីកចំរើនលើគ្រប់វិស័យរហូតដល់បច្ចប្បន្ននេះ និងមានសុខសន្តិភាព ពេញផ្ទៃប្រទេស។
ព្រះមហាក្សត្រ ព្រះអង្គ បានព្រះរាជបន្ទូលកោតសសើរ ចំពោះអាជ្ញាធរខេត្តដែលមានឯកឧត្តម ជា សុមេធី អភិបាលខេត្តបានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីបំរើផលប្រយោជន៍ជួនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើ។
មុននិងស្តេចយាងនិវត្តមកកាន់ព្រះមរម្យរាជវាំង ព្រះមហាក្សត្រទ្រង់ សព្វព្រះហារទ័យ ស្តេចយាងចែកព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន ៦២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានព្រះរាអំណោយមាន មុង ក្រមា សារុង ស្បែកជើងផ្ទាត់ ទឹកសុទ្ធ អាវយឺត ត្រីខ អង្ករ ថវិកា ១០ម៉ីនរៀល និងសិស្សានុសិស្សចំនួន ៤១៦នាក់ ទទូលបានអាហាពេលព្រឹកមួយពេល មានទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មី២ចាន នំប៉ាវ១ នំផ្អែម១កញ្ចប់ ព្រមទាំងសម្លៀកបំពាក់ មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារៈសិក្សាមួយកញ្ចប់ គ្រូពេទ្យចំនួន ៩នាក់ ក្នុងម្នាក់ៗទទូលបានឃីតមួយកញ្ចប់ ព្រះករុណាព្រះបាទស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕