ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ កុំផ្សព្វផ្សាយតារាដែលស្លៀកពាក់មិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចូលរួមផ្សព្វផ្សាយទាក់ទងនឹងតារាស្លៀកពាក់មិនសមរម្យ លេចលើ លេចក្រោម ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិកម្ពុជា ។
ថ្លែងក្នុងពិធីមួយ នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរគ្មានការគងអន្ទាក់ខ្លា ហើយលើកដៃសំពះឡើយ ហើយសកម្មភាពបែបនេះជាការបន្ទាបបន្ថោកប្រពៃណីវប្បធម៌ និងតម្លៃស្ត្រីខ្មែរ ។
«ជិតដល់ពេលទិវាវប្បធម៌ផងកំពុងតែអំពាវនាវផង ខ្វះណាស់តារាមុនពេលឡាយ បើថាតារាហ្នឹងពាក់មិនសមរម្យទេ ចាក់ចំរៀងចោលតែម្តងទៅ ចឹងបានអាដែងទៅអង្គុយគងអន្ទាក់ខ្លាហើយលើកដៃសំពះប្រជាពលរដ្ឋ អស់ទាស់តែម្តង ខ្មែរយើងដល់ថ្នាក់អង្គុយគងអន្ទាក់ខ្លា ហើយលើកដៃសំពះប្រជាពលរដ្ឋ ចប់ហើយ ព្រោះបើអង្គុយដាក់ជើងទាំងពីវាចំហរ ចឹងត្រូវតែអង្គុយគងអន្ទាក់ខ្លាហើយលើកដៃសំពះ ចឹងបានថា អប់រំតែគ្រប់ទូរទស្សន៍ទៅ កុំឲ្យស៊ិចស៊ីជ្រុល ហើយនិយាយឡើងថា វប្បធម៌ខ្មែររលំរលាយ ហើយចុះបើឯងទៅធ្វើអញ្ចឹងរឿងអីមិនរលំរលាយ សំពត់ខើចម៉ាកំប៉ិច ហើយអាខាងលើខ្ទិច មិនដឹងកូនអ្នកណាអីអ្នកណាទេឈ្មោះអីផង បើឲ្យចាក់ឡើងវិញវាអត់បានស្ត្រីខ្មែរមិនមែនគងអន្ទាក់ខ្លាហើយលើកដៃសំពះទេ ហើយមិនថាស្ត្រីខ្មែរទេ បុរសក៏ដោយ តែលើកដៃសំពះអត់ត្រូវគងអន្ទាក់ខ្លាទេ តែគ្នាវាស្លៀកខ្លីពេកបើអត់គងអន្ទាក់ខ្លាទៅវាចំហរឿងវាអញ្ចេក និយាយឲ្យអស់ទៅ ដល់ធ្វើអញ្ចឹងគេថាយើងរំលោភសិទ្ធិនៃការបង្ហាញរូបភាព»៕