មិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ​ COVID-19​ ឬតំលៃព្យាបាល អ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19​ នោះទេ

ការអនុវត្តន៍នេះ​ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ​ និងជនជាតិបរទេសទាំងអស់​

 

បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួនឬមានរោគសញ្ញាផ្លូវដង្ហេីមនិងទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ​ COVID-19​ ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡេីងដោយមេរោគ​ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។

ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថា ចូលករណីសង្ស័យ​ដែលតំរូវឱ្យយកវត្ថុ​ ឬតំរូវឱ្យសំរាកពេទ្យ​ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ​ COVID-19​ ឬតំលៃព្យាបាល អ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19​ នោះទេ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ (មិនមែនហោះហេីរក្នុងខ្យល់ទេ)​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។​ អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ​ អ្នកវិទ្យាសាស្រ្ត​រកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។

ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង