កម្ពុជាមានអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនក្នុងស្រុក និងនាំចេញទៀតផង
ឈប់បារម្ភទៅ សហព័ន្ធអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយស សូមជម្រាបជូនថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លងកូវីត១៩ បានធ្វើឲ្យមានក្ដីបារម្ភរបស់ប្រជាជន ប្រជាជនកម្ពុជាយើងដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួន បានតម្លើងថ្លៃអង្ករ។
ឆ្លៀតឱកាសនេះសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋកម្ពុជាយើងឲ្យបានជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេសលើទីតាំងចំនួនជាង ៤០០ រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។
អាស្រ័យដូចនេះសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឲ្យមានជនឆ្លៀតឱកាសនិយម មួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករ៕