មកដល់ថ្ងៃនេះហើយ នាវាធំៗ ៧គ្រឿងរបស់ចិន បានដឹកវត្ថុធាតុដើមសម្រាប់រោងចក្រនៅកម្ពុជា

ខេត្តពោធិសាត់៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណមិត្តចិនដែលបានចាត់វិធានការបញ្ជូននាវា៧គ្រឿង​ដឹកកុង​តឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ។

ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន ៥គ្រឿង ចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាមដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ ។

សម្ដេចបានបន្ដថា នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការនី ព្រោះសង្វាក់ផលិតកម្មនឹងបន្តហើយកូនក្មួយនឹងបន្តការងារជាធម្មតា។ បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមបងប្អូនកូនក្មួយកម្មករកម្មការនីកុំមានការព្រួយបារម្ភ៕

អត្ថបទដែលជាប់ទាក់ទង