Detail Top Banner

បុរសម្នាក់បាត់បង់េជីវិត ដោយឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី

ក្រុងព្រះសីហនុ៖ ស្ត្រីជាភរិយា បីកូនតូចទួញយំ ស្តាយបុរសជាប្តី ដែលស្លាប់ដោយឆក់នឹងខ្សែភ្លើង នេះជាសោកនាដកម្មមួយនាំទៅដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តី ជាឪពុក កំពុងស៊ីឈ្នួលបំពេញការងារដើម្បីចិញ្ចឹមជីវិត។

សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ អោយដឹងថា ករណីបុរសម្នាក់ស្លាប់ដោយឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី នៅម្តុំសាលារៀនកំពេញចាស់ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានភរិយាឈ្មោះ វ៉ា លក្ខិណា អាយុ២៧ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងពេលដែលជនរងគ្រោះឡើងលាបថ្នាំតាមជញ្ជាំងផ្ទះមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះទូច តុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង