កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន៣គ្រាប់បន្ថែមទៀត ខណៈពិភពលោកកំពុងខ្វល់ខ្វាយនឹង Covid-19

បរទេស៖ បើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃច័ន្ទទី៩ ខែមីនា ឆ្នាំ២០២០​នេះថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន៣គ្រាប់ ខណៈកាលពីថ្ងៃទី២ ខែមិនា ទើបនឹងបាញ់មីស៊ីលចំនួន២គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន ផងដែរ។

ប្រភពព័ត៌មានពីប្រធានសន្តិសុខរួមកូរ៉េខាងត្បូង បានអះអាងថា ការបាញ់នេះចេញពីតំបន់ Sondok នៅក្នុងខេត្ត Hamgyong កូរ៉េខាងត្បូង ចំណែកគ្រាប់ផ្លោងមិនទាន់ដឹងច្បាស់ជាប្រភេទអ្វីនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង